ក្រសួងសាធារណការ បើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេស សម្រាប់គម្រោងធ្វើឲ្យប្រសើរឡើង វិញ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ដល់មន្ត្រីវិស្វករវ័យក្មេង
ភ្នំពេញ ៖ លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសាធារណការ និងដឹក ជញ្ជូន បានពិធីបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេស សម្រាប់គម្រោងធ្វើឲ្យប្រសើរឡើង វិញ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ដល់មន្ត្រីវិស្វករវ័យក្មេងរបស់ក្រសួងដែល ទទួលភារ កិច្ចចុះសម្របសម្រួល និងពិនិត្យលក្ខណៈបច្ចេកទេសលើគម្រោងនេះ។
វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងបំពាក់បំប៉នចំណេះដឹងថ្មីៗបន្ថែមទៀតដល់មន្ត្រីទាំងនោះ តាមរយៈការផ្តល់បទបង្ហាញពីវាគ្មិនអន្តរជាតិដែលមានបទពិសោធន៍យូរឆ្នាំ ជាវេទិកាសម្រាប់ការសួរដេញដោលនូវរាល់ចម្ងល់ទាំងឡាយដែលធ្លាប់បានជួបប្រទះ ខណៈ ពេលអនុវត្តជាក់ស្ដែងសំដៅធានាបាននូវទំនុកចិត្តខ្ពស់ក្នុងការអនុវត្តការងារប្រចាំថ្ងៃ។
ថ្លែងក្នុងវគ្គបណ្ដុះបណ្ដាលនាពេលនោះ លោក តូច ចាន់កុសល បានថ្លែងថា នីតិវិធីដេញថ្លៃ ក្រុមហ៊ុនម៉ៅការ ក្រុមហ៊ុនប្រឹក្សាបច្ចេកទេស និងការដោះស្រាយផលប៉ះពាល់រហូតដល់ គម្រោងមួយចាប់ផ្ដើមដំណើរការជាផ្លូវការ។
លោកបន្ដថា គម្រោងមួយមានដំណើរការល្អ ឬមិនល្អ មិនមែនអាស្រ័យលើក្រុមហ៊ុនម៉ៅ ការតែប៉ុណ្ណោះទេ ប៉ុន្តែវាអាស្រ័យលើម្ចាស់គម្រោង (អង្គភាពគ្រប់គ្រង និងអង្គភាពអនុវត្ត គម្រោង) និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេស ដែលជាកត្តាដ៏សំខាន់ក្នុងការសម្របសម្រួល និងសហការជាមួយក្រុមហ៊ុនម៉ៅការយ៉ាងជិតស្និទ្ធ ដើម្បីឲ្យគម្រោងមានដំណើររលូន និងមានគុណភាពខ្ពស់។
ជាមួយគ្នានេះផងដែរ លោក តូច ចាន់កុសល សង្ឃឹមយ៉ាងមុតមាំថា៖ វគ្គបណ្ដុះបណ្ដាលនេះ នឹងផ្ដល់ចំណេះដឹងដ៏មានតម្លៃក្នុងការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈរបស់មន្ត្រីវិស្វករ ដែលជាសសរស្ដម្ភ និងជាទំពាំងស្នងឫស្សីប្រកបដោយសក្ដានុពលរបស់ប្រទេសជាតិ។
លោកផ្ដាំផ្ញើឲ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់ការពន្យល់ពីអ្នកជំនាញ ព្រមទាំងលើកទឹកចិត្តឱ្យចូលរួមជាមតិយោបល់ សួរដេញដោលឲ្យបានផុលផុស ដើម្បីស្រាយ ចម្ងល់សំដៅទទួលបានចំណេះដឹងជាក់លាក់ ដើម្បីបម្រើនិងអភិវឌ្ឍប្រទេសជាតិ៕ E B